មន្ត្រីខេត្តបាត់ដំបង ដឹកនាំមន្ត្រីក្រោមចំណុះ ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន និងលេខ៨១៩ ស្រុកកំរៀង

0
11

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គណៈប្រតិភូសម្ព័ន្ធមេត្រីភាពដឹកនាំដោយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី និងលោក អភិបាលរងខេត្ត និងមន្ត្រីមួយចំនួនទៀត បានចុះមកសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន និងលេខ៨១៩ ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាពេលខាងមុខ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ គណៈប្រតិភូ និងសម្ព័ន្ធមេត្រីភាពបាននាំយកនូវអំណោយប្រគល់ ជូនកងកម្លាំងរួម មានដូចខាងក្រោម៖ អំណោយជាថវិការបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចំនួន ២.០០០.០០០រៀល (ពីរលានរៀល)។ អំណោយជាថវិការបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងខេត្តចំនួន ១.០០០.០០០រៀល (មួយលានរៀល)។អំណោយជាថវិការបស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុនសូគីម៉ិចអ៊ីនវ៉េសមែនហ៊្គ្រូប៖

១-ថវិកា ជូនអធិការន គរបាលស្រុក សំពៅលូន និងអធិការនគរបាលស្រុកកំរៀង ១អង្គភាពទទួលបានចំនួន ៥០០.០០០រៀល (ប្រាំរយពាន់រៀលគត់)។

២-ថវិកា ជូនសឹករងស្រុក សំពៅលូន និងសឹករងស្រុកកំរៀង ១អង្គភាពទទួលបានចំនួន ៥០០.០០០រៀល (ប្រាំរយពាន់រៀលគត់)។

៣-ថវិកា ជូនកងរាជអាវុធហត្ថស្រុក សំពៅលូន និងកងរាជអាវុធហត្ថស្រុកកំរៀង ១អង្គភាពទទួលបានចំនួន ៥០០.០០០រៀល (ប្រាំរយពាន់រៀលគត់)។

៤-ថវិកាជូនកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២វរៈ ក្នុង១នាក់ ចំនួន ៤០.០០០រៀល (សែសិបពាន់រៀល)។ អំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង៖១-នំអន្សមជ្រូក និងអន្សមចេកចំនួន១ស្លឹក, ២-ទឹកសុទ្ធចំនួន៣០កេស និង ៣-មីចំនួន៣០កេសតូច៕

LEAVE A REPLY

Please enter your comment!
Please enter your name here