សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​រក្សា​ទុក​ នឹង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ រឹបអូស​សារធាតុ​ញៀន​ជា​ច្រើន​គ្រាប់​ ដែលជនសង្ស័យយកមកបោះចោល

0
8

​ភ្នំពេញ​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦​ នៅវេលាម៉ោង២ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ជនសង្ស័យ​ម្នាក់​បាន​បោះ​គ្រឿងញៀន​ចោល​ ស្ថិត​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ ក្នុង​ក្រុម​១៣​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ ។​

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ នៅ​វេលា​ម៉ោង​៣​ព្រឹក​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បាន​ទៅ​ចុះ​ទៅ​ទីតាំង​កើតហេតុ​ខាងលើ​ព្រមទាំង​បាន​ទទួលយក​វត្ថុ​តាង​មួយ​ថង់​មាន​ដូច​ខាងក្រោម​ ៖​

១.​ថ្នាំ​គ្រាប់​ផ្កាឈូក​MDMA​ ចំនួន​៧២​ក្រាម​, ២.​ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​MDMA​ ៣០០​ក្រាម​, ៣.​ក្រាម​ពណ៌​ស​(​កេ​តា​មីន​)​ ១៦០​ក្រាម​, ៤.​យ៉ា​សា​ប៉ា​ម​ ១១៥​គ្រាប់​ ។​ សរុបទាំងអស់៖ ​ប្រភេទ​ MDMA​ ចំនួន​៣៧២​ក្រាម​ បូក​នឹង​ប្រភេទ​កេ​តា​មីន​១៦០​ក្រាម​ សរុប​មាន​ចំនួន​៥៣២​ក្រាម​ ដែល​ជា​របស់​ជនសង្ស័យ​ ។​

​លុះដល់​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ កម្លាំង​ជំនាញ់​ខណ្ឌ​បាន​សា​ហ​ការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​ សាន្ត​ វិសាល​ បាន​ជួល​ស្នាក់​បណ្ដោះអាសន្ន​លេខ​B2​ ក្រុម​១៣​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ចែ​ សុង​ បាន​អនុញ្ញាតិ​អោយធ្វើ​ការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ខាងលើ​ ជា​លទ្ធផល​មិន​មាន​អ្វី​គួរ​អត់​កត់សំគាល់​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here