ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៧៨នាក់, អ្នកជំងឺចំនួន៦០៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១២,៦៥១នាក់ ជាសះស្បើយសរុបចំនួន១០២,៨២៧នាក់ និងស្លាប់សរុបចំនួន២,៣១៩នាក់៕