ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០ នាទីយប់ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយ បានកើតឡើងឆេះផ្ទះចំនួន ១ខ្នង សង់អំពីឈើ ប្រកស័ង្កសី ទំហំ ទទឹង ៤,៥ម៉ែត្រ បណ្តោយ ១០ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ កែវ ពៅ ភេទ ស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ លី ក្បក ភេទ ប្រុស អាយុ ២៨ ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ជនរងគ្រោះបានបញ្ជាក់ថា ម្តាយរបស់គាត់មានជម្ងឺ រាំរ៉ៃប្រចាំកាយយូរ ហើយតែងតែខឹងឈ្លោះជាមួយគាត់ មុនពេលកើតហេតុគាត់ បានទៅប្រាប់ឪពុកគាត់ នៅផ្ទះផ្សេងគ្នាថា ម្តាយខ្លួនមានសាំង និងបានយកសំបកកេះចូលបន្ទប់ ។
គ្រាន់តែប្រាប់រួចប្រពន្ធគាត់ទូរស័ព្ទ មកប្រាប់ថាម្តាយគាត់ ដុតផ្ទះគាត់ឆេះហើយ ពេលគាត់មកដល់ក៏ឃើញផ្ទះ ឆេះអស់បាត់ទៅហើយ ។
ករណីអគ្គីភ័យខាងលើ បណ្តាលអោយម្ចាស់ផ្ទះឈ្មោះ កែវ ពៅ ស្លាប់នៅក្នុងបន្ទប់តែម្តង ៕




