កម្ពុជាទទួលបានចំណូល ពីការលក់បណ្ណចូលទស្សនាអង្គរជាង២៥ម៉ឺនដុល្លារ ក្នុងរយៈពេល៩ខែ

0
9

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរបរទេសចំនួន ៦,១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ហើយទទួលចំណូលចំនួន២៥៣,៨០៩ដុល្លារ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយឡែក ខែកញ្ញា ឆ្នាំ២០២១ន គ្រឹះស្ថានអង្គរ ទទួលចំណូល ចំនួន៨,២៨១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវ ទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here