សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ រួមភេទជាមួយសង្សារអាយុក្រោម១៥ឆ្នាំ

0
12

បន្ទាយមាន​ជ័យ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រកាត់ដេរអូរនាង ស្នាក់នៅបន្ទប់ជួល ភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួននៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបទរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ បន្ទាប់ពីមានបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីដែលជាសង្សារពិតមែន ក្រោយពីមានទំនាក់ទំនងជាមួយគ្នារយ:ពេល១សប្តាហ៍កន្លងមក នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២១ នាងបានណាត់ឲ្យខ្លួនទៅយកនាងមកលេងក្នុងបន្ទប់ខ្លួនជួល ហើយបានរួមភេទជាមួយនាងបានសម្រេច០១ដង ហើយបានដឹកនាងទៅផ្ទះវិញ លុះល្ងាចថ្ងៃដដែល ត្រូវបាននគរបាលមកឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ស៊ុន សារឿន បានឲ្យដឹងទៀតថា ផ្អែកតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ នគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនិតិវិធីហើយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here