បង្ក្រាប​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ ចំនួន​៤​ទីតាំង នៅស្រុកគិរីវង់

0
8

ខេត្តតាកែវ៖ ដើម្បីបង្ការ​ទប់ស្កាត់បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​ និង​ជា​ពិសេស​ដើម្បីអនុវត្តន៍​ឲ្យបាននូវគោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ១១​រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ឯក​ យុគ​ សា​រ៉ាត់​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១២​ប៉ុស្តិ៍​ ឡើង​លើ​ភ្នំ​ស្វែង​រុករក​ និង​កាប់​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន​០៤​ទីតាំង​។

ក្នុងនោះដែរអាង​ស្តកទឹក​ចំនួន​០៤​អាង​ នៅ​ចំណុច​ដុប​ដា​ដំរី​លេង​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ដែលស្តកទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាលើផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ ៤៣៧​ម៉ែត្រការ៉ ក៏ត្រូវកម្ទេចនិងដកដុតចោលរាប់ពាន់ដើមទាំងស្រុងដែរ។

សមត្ថកិច្ចដែលចុះទៅបំផ្លាញដំណាំកញ្ឆានៅ៤ទីតាំងខាងលើបាននិយាយថាកម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ខាងលើ​ ដើម្បី​ចាប់យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here