បង្រ្គាបទីតាំងខារ៉ាអូខេមួយកន្លែង នៅក្រុងក្រចេះ ដែលបើកអាជីវកម្មល្មើសវិធានការរដ្ឋបាល និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២១នាក់

0
12
ខេត្តក្រចេះ៖ កម្លាំងក្រុងក្រចេះ សហការជាមួយ កម្លាំងស្នងការនគរបាលខេត្តក្រចេះ ដឹកនាំសម្រួលនិតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្រ្គាបបទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ( អាហារដ្ឋាន )និង ខេ ធី វី (ពេញចិត្ត )ដែលបើកអាជីវកម្មល្មើសវិធានការរដ្ឋបាល ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន២១នាក់។
ប្រតិបត្តការនេះ ធ្វើឡើងនៅវេលារំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅ ភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះខេត្តក្រចេះ។
យោងតាមរបាយការណ៍រដ្ឋបាលក្រុងក្រចេះ បញ្ជាក់ឲ្យដឹងថា ក្នុងប្រត្តិបត្តិការនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន២១នាក់ ក្នុងនោះស្រ្តីចំនួន៧នាក់។
ដោយដក់ហួតវត្ថុតាងរួមមនាន÷ ម៉ូតូចំនួន១០គ្រឿង ,ទូរស័ព្វចំនួន២៣គ្រឿង ,ក្បាលDVRចំនួន២គ្រឿង ,ខ្សែHDMIចំនួន២ខ្សែ, និងទូរទស្សន៍(ម៉ូនីទ័រ)ចំនួន១គ្រឿង។
បច្ចប្បន្នមនុស្សចំនួន២១នាក់ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ដើម្បីបំពេញនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here