នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា មានការកើនឡើង ៤២.៩៥%

0
10
ការនាំចេញអង្ករកម្ពុជា នៅត្រីមាសទី៣ ក្នុងឆ្នាំ ២០២១ មានការកើនឡើង ៤២.៩៥%
ត្រីមាសទី៣ នៃឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់មានចំនួនជាង ៨១ លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ៤២.៩៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២០ ដែលមានចំនួ នត្រឹមតែ ៩១ ១១៥ តោនតែប៉ុណ្ណោះ។
សម្រាប់រយៈពេល ៩ខែ នៃឆ្នាំ២០២១ វិញ គឺកម្ពុជាបានធ្វើការនាំចេញបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់ទីផ្សារដែល បាននាំចេញធំជាងគេ គឺ ប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០% និងប្រទេសនៅ បណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស មានចំនួន ២៦.៩១% ប្រទេសក្នុងបណ្តាសហគមន៍ អាស៊ានមានចំនួន ១០.០៩% និងបណ្តាលគោលដៅផ្សេងៗ ចំនួន ២២ មានចំនួន ១៣.៥០%។
ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១% អង្ករសបាយទុន ២៧.១៨% អង្ករចំហុយ ១.៧១% និង អង្ករសរីរាង្គ ១.៤១%។សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ការនាំចេញ បានចំនួន ៦៧ ២៥១ តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤ លានដុល្លារសហរដ្ឋអាមេរិក។
បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។ ក្នុងចំណោមបរិមាណនាំចេញទាំអស់ ការនាំចេញចំនួន ៥៦% គឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ចំពោះស្រូវមានការនាំចេញឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ជាពិសេស ប្រទេសវៀតណាម មានបរិមាណចំនួន ៥៦០០ ឡាន ឬ ១៤០ ១១៣តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៣១.៥៣ លានដុល្លារសហរដ្ឋ អាមេរិក។
ស្រូវដែលនាំចេញ ភាគច្រើនប្រភេទ អូអ៊ឹម ៥៤៥១ អ៊ឺអ៊ែរ ៨៥ និងសែនក្រអូប។
សរុបជារួមការនាំចេញអង្ករ និងស្រូវ នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលគិតជាបរិមាណទាំងស្រូវ និង អង្ករ បានចំនួន ២០៧ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួនជាង ៦៦.៨៧លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here