សមត្ថកិច្ខចាប់ខ្លួនជនសង្ស័យ០២នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់

0
16

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៣០ ម៉០០នាទីទៀបភ្លឺ នៅចំណុចប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលបានចាប់ង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើត បង្កឡើងជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយម៉ូតូ០១គ្រឿង។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០២នាក់រួមមាន ៖ ១-ឈ្មោះ នៅ ហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅហាងតូប៉េះ ទីកន្លែងស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ២-ជនសង្ស័យឈ្មោះ ពេជ្រ សុវណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់តូច,ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FV-6692, ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកOPPO S7 ពណ៌ក្រហមចំនួន០១គ្រឿង និងម៉ាកម៉ូតូរ៉ូឡាសេរីចាស់ ពណ៌ក្រហម ចំនួន០១គ្រឿង)។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here