កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី១៧ ដែលធ្វើឲ្យរាជធានី-ខេត្តចំនួន១៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀង

0
11

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា រាជធានី-ខេត្តចំនួន១៦អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយកម្ពុជានឹងទទួលរង ឥទ្ធិពលព្យុះទី១៧។

យោងតាមចេញសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី៥ ខែតុលានេះបានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្មបានកើតឡើង នៅលើប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូងដោយអាចបង្កើនឥទ្ធិពល ទៅជាព្យុះទី១៧ (មិនទាន់ មានឈ្មោះជាផ្លូវការ)។ ដូចនេះនាសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា និងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍៖ មូសនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង, ជ្រលងសម្ពាធទាប៉ាស៊ីហ្វិច ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ) ។

ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ កណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងសៀមរាប និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់
កន្ត្រាក់ក្នុងល្បឿនមធ្យម។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន៖ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ និងនៅថ្ងៃទី១០-១២ ខែតុលា និងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °Cអាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ អាចនឹងមានពពកច្រើន ដេរដាសមានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួនដូចជា៖ កោះកុង និងក្រុងព្រះសីហនុ និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនិងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យមទៅខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here