បាត់ដំបង៖ យោងតាមស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ស្ថិតនៅចំណុចក្រុមទី២២ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទី១.ឈ្មោះជួង ឆូយហាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី២.ឈ្មោះ គុយ សុងហួរ ហៅ ដួង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់៦៩.១៣ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែតមានត្រាអក្សរWY ចំនួន ៧៧៣គ្រាប់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតំហ្វេមីនយ៉ាម៉ា (ទម្ងន់ ៧៩.៩៣ក្រាម), ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង, សៀវភៅបញ្ជីទិញលក់ថ្នាំញៀនចំនួន ០១ក្បាល, ម៉ូតូ ០២គ្រឿង ម៉ាកហុងដាឃ្លឹក ពណ៌ស ពាក់ស្លាក់លេខបាត់ដំបង 1AM-1611 ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង 1Q-3238 , សំភារៈសំរាប់ច្រករំលែកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅពេលសាកសួររួច សមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់៕