សមត្ថលិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចកង់បី នៅខណ្ឌឫស្សីកែវ

0
11

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួច នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០២១​ វេលាម៉ោង​១៣និង​០០នាទី​នៅចំណុច មុខការ៉ាស់សាំងPTT ផ្លូវជាតិ៥​ក្រុមទី​១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ​ឈ្មោះប៉ុន សារ៉ន ភេទប្រុស​ អាយុ៤១ឆ្នាំ ​មុខរបររត់ម៉ូតូផាស្អាប់ ​មានទីលំនៅផ្ទះ១៤៩ ​ក្រុម១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទី១-ឈ្មោះ​ម៉ៅ ចក្រភព ភេទ អាយុ​១៩ឆ្នាំ ខែ្មរ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​សំណង់មិនរៀបរយ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន​) អវិជ្ជមានកូវីត.១៩ ទី២-ឈ្មោះឡុក គុណទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិត ប្រាកដ មានទីលំនៅសំណង់មិនរៀបរយ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិត.១៩។

សំភារៈៈដក​ហូតរួមមាន​៖ កូនសោរខ្សៀរលេខ៨ ចំនួន០១, ដែកសំប៉ែតចុងស្រួចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកBAJA (ផាសា្អប់) ពណ៍លឿង (សេរី016) សា្លកលេខភ្នំពេញ1CS7946 (របស់ជនរងគ្រោះ)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី​ ខែ ឆ្នាំ​ខាងលើជនរងគ្រោះ​បានទុកម៉ូតូផាសា្អប់នៅមុខការ៉ាស់សាំងPTT ចំណុចក្រុម១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ក៏ដើរចេញទៅហូបបាយនៅផ្ទះខាងក្រោយការ៉ាសាំងPTT ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានមកលួចឆ្កឹះសោរកុងតាក់ម៉ូតូផាសា្អប់(កង់បី)យកចេញពីមុខការ៉ាសាំងPTT ដែលជនរងគ្រោះចតទុក ត្រូវអ្នកជិតខាងឃើញក៏ស្រែកចោរៗ ផ្អើលជួយដេញ ក៏កម្លាំងល្បាតប៉ុស្តិ៍អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវវថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ យកមកប៉ុស្តិ៍ដើម្បីអនុវត្តន៍តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here