ក្នុងចំណោមអ្នកស្លាប់ដោយសារកូវីដ កាលពីម្សិលមិញ មានអ្នកដែលមិនព្រមចាក់ និងបំផុសគេមិនឲ្យចាក់

0
9

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមអ្នក ដែលបានស្លាប់ដោយកូវីដ១៩ ពីម្សិលមិញ មានអ្នកដែលមិនព្រមចាក់ និងបំផុសគេមិនឲ្យចាក់ ។

យោងតាមហ្វេសប៊ុកលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្ដេចតជោ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសរសេរថា «ក្នុងចំណោមអ្នកដែលបាន ស្លាប់ដោយកូវីដ១៩ ពីម្សិលមិញ មានអ្នកដែលមិនព្រមចាក់ និង បំផុសគេមិនអោយចាក់ ។ ក្រោយពីការស្រាវជ្រាវ ឃើញថាឪពុកគាត់ និង គ្រួសារ មិនបានចាក់ដែរ ។ យើងត្រូវពន្យល់អ្នកមិនទាន់ចាក់ អោយគាត់យល់ពីសារសំខាន់ នៃការចាក់វ៉ាក់សាំង ទោះជាគាត់នៅក្នុងក្រុមណាក៏ដោយ» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here