អាសូរ! យុវជនម្នាក់ដើរ ជាន់ហ្វ្រីភ្លើងគ្មានគម្រប ឆក់ស្លាប់ទាំងវ័យក្មេង

0
10

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ត្រង់ចំណុចក្រុមទី៦ ភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានករណីឆ្លងចរន្តឣគ្គីសនីបណ្តាលឲ្យ ឆក់មនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ ចាន់ ភាព ភេទប្រុស ឣាយុ ២០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានដើរជាន់ហ្វ្រីឌុយ គ្មានគម្របទើបបណ្តាល អោយឆក់ចរន្តអគ្គីសនីស្លាប់តែម្តង។

ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះ ខាងលើឈ្មោះ ចាន់ ភាព សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here