ភ្នំពេញ៖ ក្រុមគ្រួសារស្ត្រីម្នាក់ មានឈ្មោះ សុខ លុយហេង បានបាត់បងស្រីម្នាក់ឈ្មោះ សុខ ណារីភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២A ផ្លូវលេខ៣៨ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយសង្ស័យមានជំងឺផ្លូវចិត្តទៀត។
បើតាមក្រុមគ្រួសារត្រូវជាប្អូនបានឲ្យដឹងថា បងស្រីរបស់ខ្លួនបានបាត់ខ្លួនតាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៦និង៥៤នាទីយប់ ដោយមិនបានប្រាប់ឲ្យនរណាម្នាក់ឲ្យដឹងឡើយ ម្យ៉ាងគាត់ថែមទាំងមានជំងឺផ្លូវចិត្តផង។ បើបានឃើញការផ្សព្វផ្សាយហើយ សូមប្រញាប់មកផ្ទះវិញផង ព្រោះក្រុមគ្រួសារមានការបារម្ភខ្លាំងណាស់ ហើយប្រសិនជាបងប្អូនបានប្រទះឃើញស្ត្រីខាងលើសូមទំនាក់ទំនងមកកាន់លេខទូរសព្ទលេខ ០៩៧ ៦២៨ ១១១១ ០៩៩ ៧៥២ ៣៣៣ និងលេខ០៩៨ ២៥៤ ៦៣០ ក្រុមគ្រួសារនឹងជូនសគុណ៥០០ដុល្លារ៕