ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចតែងតាំងសមាសភាព គណៈកម្មាធិការគ្រប់គ្រង និង អភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១បានឲ្យដឹងថា គណៈកម្មាធិការនេះមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធាន ,លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានជាអនុប្រធានអចិន្រ្តៃយ៍,លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាអនុប្រធាន និង សមាជិកចំនួន២០រូប៕


