ពលករខ្មែរ៨នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួន

0
14

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនពលករខ្មែចំនួន ៨នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ។

ការឃាត់ខ្លួននេះបានធ្វើឡើង ដោយកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយវរសេនាតូចថ្មើរជើងលេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១នៅវេលាម៉ោង០៦និង១៥០០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កម្លាំងសមត្ថកិច្ចចម្រុះពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ក្នុងដំណាក់កាលការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ និងសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិពលករខាងលើបន្ទាប់ពីឃាត់ខ្លួន បានប្រគល់ឱ្យទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here