ភ្នំពេញ៖ ក្រោយខកខានអស់ជាច្រើនខែ ដោយសារជាប់ដៃ ប្រយុទ្ធជាមួយកូវីដ១៩ នាព្រឹកថ្ងៃទី១២ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលវាយកូនគោលឡើងវិញ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខាន ជាច្រើនខែដោយសារជាប់ដៃ ប្រយុទ្ធជាមួយកូវីដ.១៩។ ថ្ងៃនេះជាថ្ងៃធ្វើការ តែខ្ញុំបែរជាមកវាយកូន គោលទៅវិញ។ សង្ឃឹមថាបងប្អូននឹងមាន ការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃ
សម្រាកនោះឡើយ» ។
សម្ដេចបន្តថា ព្រឹកនេះពុំមានភ្លៀង ធ្លាក់ព្រមពេលដែល ឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ ក៍ចេញមកវាយតែម្តងព្រោះកន្លែង វាយនៅជិតផ្ទះស្រាប់។
ជាមួយគ្នានោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនជនរួមជាតិ ឲ្យរួចចាកផុតពីជម្ងឺឆ្លងកូវីដ១៩ តាមរយៈវិធានការ ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំង ៕