ចាប់ខ្លួនជនជាតិចិន ៤នាក់ រឹបអូសបានថ្នាំញៀន មួយចំនួនធំ

0
7

ភ្នំពេញ៖ ដោយមានការដឹកនាំ បញ្ជារពីសំណាក់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នឹងដឹកនាំសំរបសំរួលពីលោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារង បានធ្វើប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី​១១ ​ខែ​តុលា​ ឆ្នាំ២០២១​ ក្នុងនោះមានជនសង្សយ័ម្នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចខាងក្រោយកាស៊ីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ មានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមសង្ស័យ ជាសារធាតុញៀនចំនួន ២៦កញ្ចប់, ម្ស៉ៅសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ១១កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទ ម៉្សៅ (MDMA) ចំនួន ១កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក (MDMA) ចំនួន ៤ដប, ថ្នាំគ្រាប់អក្ស WY មេតំហ្វេតាមីន ចំនួន ៣កញ្ចប់ និងទូរសព្ទ័ចំនួន ២គ្រឿង ។

នៅវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាព កម្លាំងជំនាញ ក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ។

ជនសង្ស័យទាំង២នាក់នោះរួមមាន៖ ទី១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ៥កញ្ចប់, រុក្ខជាតិក្រៀមសង្ស័យ ជាសារធាតុចំនួន ១កញ្ចប់, ម្សៅក្រាមសង្ស័យជាសារធាតុចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក (MDMA) ចំនួន ២ដប, ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទម៉្សៅ (MDMA) ចំនួន ២កញ្ចប់, ម្សៅក្រាមពណ៏ប្រផេះសង្ស័យ ជាសារធាត់ញៀនចំនួន ១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ២គ្រឿង, ទូរសព្ទ័ចំនួន ១គ្រឿង ។

នៅវេលាម៉ោង ២:០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៏ ជាមួយកម្លាំងជំនាញដោយ បាននាំទៅឆែកឆេបន្ទប់ស្នាក់នៅ មួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមសង្ស័យ ជាសារធាតុញៀនចំនួន ៧ កញ្ចប់, ទូសព្ទ័ចំនួន ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here