ភ្នំពេញ៖ មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានរកឃើញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន២តោន និង ៦៥៥.៦២គីឡូក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។
ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលើទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕