អ្នកប្រើប្រាស់អាចបញ្ចូលហត្ថលេខានៅលើឯកសារប្រភេទ PDF ជាមួយនឹងកម្មវិធីបន្ថែមថ្មី

0
8

ភ្នំពេញ: ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីចម្ងាយ ដែលនេះទាមទារឱ្យពួកគេធ្វើការចុះហត្ថលេខានៅលើឯកសារមួយចំនួនដើម្បីផ្ញើត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ។

បច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់ដែលប្រើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows ពួកគេត្រូវទិញ ឬទាញយកកម្មវិធីបន្ថែមដើម្បីអាចចុះហត្ថលេខានៅលើឯកសារប្រភេទ PDF ទាំងនោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុន Adobe បានដាក់ចេញនូវកម្មវិធីបន្ថែម (Acrobat extension) សម្រាប់កម្មវិធី Chrome និង Edge ដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលហត្ថលេខាលើឯកសារនៅក្នុងកម្មវិធី web browser ដោយមិនចាំបាច់បើកឯកសារជាមួយនឹងកម្មវិធីផ្សេងមួយទៀត។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចបន្ថែមការពន្យល់ទៅក្នុងឯកសារ និងធ្វើការបោះពុម្ពបានទៀតផង។

ប្រសិនបើលោកអ្នកចង់ប្រើមុខងារផ្សេងទៀត មានដូចជាមុខងារសម្រាប់ធ្វើការផ្លាស់ប្ដូរឯកសារពីប្រភេទ PDF ទៅជាប្រភេទ Word ឬ Excel លោកអ្នកត្រូវធ្វើការបង់លុយបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here