ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានចាត់តាំងកម្លាំង នៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ សហការជាមួយកម្លាំងចម្រុះ ចេញល្បាតត្រួតពិនិត្យ តាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរបានចំនួន ៣៧នាក់ ស្រី ១៨នាក់ នៅត្រង់ចំណុច (សិលាខ្មែរ) ដែលបម្រុងលួចចូលទៅប្រទេសថៃ ក៏ឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនកម្លាំជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។
សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជាថ្នាក់លើ ទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាម មូលដ្ឋានចេញល្បាតឆែកឆេរ ត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ ៕





