ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីទាំង២នាក់ ដកហូតថ្នាំញៀន​មួយចំនួនធំ និងរថយន្តមួយគ្រឿង  

0
13

ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយ និងស្នងការនគរបាល ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន២នាក់ ដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន១៦កញ្ចប់ធំ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២៣នឹង១៥នាទី រំលងអាធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះរកឃើញម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ធំ សង្ស័យថាគ្រឿងញៀន និងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ដកហូតរថយន្តមួយគ្រឿង ម៉ាក FORD EVE REST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាក លេខភ្នំពេញ 2BP-6979 ។

នគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យចំនួន២នាក់រួមមានឈ្មោះ៖ ទី១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយង ស្រុកភ្នំស្រួច។

បច្ចុប្បន្នកន្លែងកើតហេតុត្រូវបានហ៊ុំព័ទ្ធដើម្បីបន្តនិតិវិធីហើយជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញដើម្បីចំណាត់ការបន្ដទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here