ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំរៀង ​

0
16

បាត់ដំបង​៖​ យោងតាមអគ្កស្នងការនគបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀ​ង​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ដឹកនាំ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​។​

​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​ធ្វើ​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​០០​នាទី​ នៅ​ចំណុច​ក្រុម​០៩​ ភូមិ​ស្រះ​ទឹក​ថ្មី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ១.​ឈ្មោះ​ សល់​ ភា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រះ​ទឹក​ថ្មី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ និង​២.​ឈ្មោះ​ សល់​ ចិន​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្មាំ​រស់​ នៅ​ភូមិ​ស្រះ​ទឹក​ថ្មី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​

​វត្ថុ​ចាប់​យក​បាន​រួម​មាន​៖​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​០៤​ថង់​ និង​០៤​កំណាត់​ -​ជ​ញ្ចឹ​ង​សំរាប់​ថ្លឹង​ថ្នាំ​ញៀន​ ចំនួន​០១​ -​ទូរ​សព្ទ័​ដៃ​ចំនួន​ ០២​គ្រឿង​ -​ឧបករណ៍​សំរាប់​ប្រើប្រាស់​ថ្នាំ​ញៀន​និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​។​

បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​នគរបាល​ស្រុក​បាន​រៀបចំ​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here