ភ្នំពេញ៖ យោងតាមអគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើ កម្លាំងបានធ្វើនៅស្នាក់ចំណុចរោងកម្មករក្នុងការដ្ឋានបុរីប៉េង ហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
ជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ លៀប ឡាញ់ (ហៅក្លូ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ២-ឈ្មោះ រឹម ចាន់រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករក្នុងការដ្ឋានបុរីប៉េង ហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ម៉េង ឆេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករក្នុងការដ្ឋានបុរីប៉េង ហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ សុត សុផល (ហៅតើក)ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករក្នុងការដ្ឋានបុរីប៉េង ហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូច, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន,ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងបានកសាងសំណុំរឿងបញ្ជូនមកធ្វើការសាកសួរបន្តនៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

