ពលករ​ខ្មែរជាង២០​នាក់ ត្រូវមេខ្សល់យកមកប្លុងចោល នៅផ្ទះមួយកន្លែង ក្នុងស្រុកស្វាយចេក

0
10

ភ្នំពេញ៖ ពលករ​ខ្មែរ ប្រុសស្រីចំនួន​២២​នាក់ ត្រូវមេខ្ស​ល់ យកមក​ប្លុង​ចោល នៅផ្ទះ​មួយកន្លែង ស្ថិតក្នុង​ភូមិ​តេ​ជោ ភ្នំ​ឆ័​ត្រ ៣១៧ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មាន​ជ័យ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល ថ្ងៃទី​១៣ខែតុលា ឆ្នាំ​២០២១។​

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៤ ខែតុលា​​ កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយចេក និង​លោក​មេភូមិ តេ​ជោ​ភ្នំ​ឆ័​ត្រ ៣១៧ និង​អ្នកភូមិ បាន​រកឃើញ​ពលករ ទាំងនោះ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សួន ម៉ាង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ នៅ​ភូមិ ឃុំ ខាងលើ (​ក្នុង​មណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ ៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ )​។​

​កម្លាំង​នគរបាល​បាន​ចុះទៅធ្វើ​ការងាររដ្ឋបាល​និង​ជំនាញ ហើយ​បានដឹងថា ពលករ​ខ្មែរចំនួន២២នាក់ ក្នុងនោះ មាន​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន៦នាក់ (​ស្រី ៣ នាក់​) មកពី​ខេត្តបាត់ដំបង១​នាក់ (​ប្រុស​) មកពី​ខេត្តព្រះវិហារ ៦ នាក់ (​ស្រី៣នាក់​) ខេត្តបន្ទាយមានជ័យ៩នាក់(​ស្រី២នាក់​)​។​

ពលករ​ខ្មែរ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​មានបំណង ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ ហើយ​មេខ្យល់ឲ្យ​នាំ​ផ្លូវ និង​ដឹកជញ្ជូនតម្លៃ៦.៥០០បាតក្នុង​១​នាក់ៗ(​ពេលទៅដល់ ប្រទេស​ថៃ​)​។​

​ចំណែក​អ្នករស់នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន៧នាក់បាន​និយាយថាពួកគាត់​ជិះឡាន មកដល់​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រដោយ​ថ្លៃ​ឡាន១​នាក់ៗចំនួន២០ម៉ឺន​រៀល ។​

​ក្នុងករណីនេះ មុខសញ្ញា​មេខ្យល់ និង​ម្ចាស់​រថយន្ត បាន​រត់គេចខ្លួន តែ​បន្សល់ទុក តែ​រថយន្ត​ម៉ាក នីសា​ន់ មួយ​បាំង​កន្លះ ពណ៌ ស ស៊េរី​ឆ្នាំ១៩៩៥ ពាក់​ស្លាក​លេខសៀមរាប 2A3605 ចង្កូត​ស្ដាំចំនួន១គ្រឿងនគរបាលបាន​យកមក​រក្សាទុក នៅ​កន្លែង​អធិការ ដ្ឋា​នគរបាលស្រុក​ស្វាយចេក​ហើយ។​

ចំណែក​ពលករ​ទាំង២២នាក់ ក្រោយ​ធ្វើការ​សួរនាំ​រួច នគរបាលបាន​បញ្ជូន​ឱ្យទៅ​ធ្វើច​ត្តា​ឡី​ស័កនៅ​វិទ្យាល័យ​ស្វាយចេក ជាមុនសិននៅ​មុនពេល​អនុញ្ញាតឱ្យ​វិល​ទៅ​ភូមិកំណើត​វិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here