បុណ្យកឋិន! ហាមផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ

0
15

ភ្នំពេញ៖ ក្រសួងក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ក្នុងពិធីបុណ្យកឋិនទានខាងមុខនេះ ហាមឃាត់ការផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះបានឲ្យដឹងថា ដើម្បីរៀបចំបុណ្យពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដំណើរការទៅបានដោយរលូន ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា និងទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ក្រសួងក្រសួងធម្មការ និងសាសនា បានណែនាំគោលការចំនួន២ដែលក្នុងនោះរួមមាន៖

ទី១៖ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្ត ឱ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទី២៖ ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនព្រៃចីវរជាកិច្ចសម្រេចបុណ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here