Home សង្គម មន្ត្រីជំនាញ ដកហូតទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយ​ ក្នុងរាជធានី​ខេត្តចំនួន​៥

មន្ត្រីជំនាញ ដកហូតទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយ​ ក្នុងរាជធានី​ខេត្តចំនួន​៥

0
11

ភ្នំពេញ: មន្ត្រីក.ប.ប.​ ​បានចុះឃ្លាំពិនិត្យទីផ្សារមួយចំនួនស្ថិតក្នុងរាជធានីភ្នំពេញ​ខេត្តស្វាយរៀង​ ខេត្តបន្ទាយមានជ័យ​ ខេត្តកំពត​ និងខេត្តព្រះសីហនុ​ នៅថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ​ ដេីម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព​ និងទំនិញក្លែងបន្លំមិនឱ្យបន្តចែកចាយនៅក្នុងទីផ្សារនានាក្នុងប្រទេសកម្ពុជា។

ក្នុងប្រតិបត្តិការនេះដែរ​ មន្ត្រីជំនាញបានរកឃេីញទំនិញជាគ្រឿងឧបភោគ​ បរិភោគដែលខូចគុណភាព​ និងហួសសុពលភាពប្រេីប្រាស់ចំនួន​ ១៤០.៧០គីឡូក្រាម​ រួមជាមួយអាល់កុលក្លែងក្លាយ​ (មេតាណុល)​ ចំនួន​ ៦៩០លីត្រផងដែរ។

ទំនិញទាំងអស់នេះត្រូវបាន​ មន្រ្តីជំនាញធ្វេីការដកហូតដេីម្បីកម្ទេចចោល​ និងបានធ្វេីការពិន័យអន្តរការណ៍ ក៏ដូចជាណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការចែកចាយទំនិញមិនអនុលោមទៅកាន់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here