ឃាត់ខ្លូនជនសង្ស័យចំនួន៥នាក់ និងដកហូតថ្នាំញៀន ៣៨កញ្ចប់

0
13

ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១នៅចំណុចបន្ទប់ជួលតាមផ្លូវបេតុង ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមនបង្រ្កាបជនសង្ស័យប្រុសស្រីចំនួន៥នាក់និងថ្នាំញៀនមួយចំនួនធំនិងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀននៅបន្ទប់ជួល។

លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានប្រាប់ឱ្យដឹងថាមុនកើតហេតុបានចុះធ្វើរដ្ឋបាលមានការចូលរួមពីលោកមេភូមិនិងប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខណ្ឌហើយចុះទៅដល់បន្ទប់ជួលខាងលើមានចំនួន៣បន្ទប់និងថ្នាំញៀនសរុប៣៨កញ្ចប់ជនសង្ស័យទី១-ឈ្មោះ ម៉ក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិ ៥ ក្រុម ៣២សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ជនសង្ស័យទី២-ឈ្មោះ ជា សុផានី ភេទ ស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា ជនសង្ស័យទី៣-ឈ្មោះ យ៉ាន់ ចន ភេទ ស្រី អាយុ៤២ឆ្នាំ ជនសង្ស័យទី៤-ឈ្មោះ សន វាសនា ភេទប្រុស អាយុ ២១ឆ្នាំ ជនសង្ស័យទី៥-ឈ្មោះ វិត មករា ភេទប្រុស អាយុ ៣៣ឆ្នាំ។

សម្ភារដកហូតមាន : ម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀន ចំនួន៣៨ កញ្ចប់ ធំល្មម ៧កញ្ចប់ បន្ទប់លេខ០១-ចំនួន ៦កញ្ចប់ធំល្មម៥កញ្ចប់ តូច១កញ្ចប់ ជញ្ជីងថ្លឹង១ មនុស្ស ៣នាក់ ស្រី១នាក់ ។ បន្ទប់លេខ០៧-ចំនួន ៨ កញ្ចប់ ធំល្មម ២កញ្ចប់ តូច ៦កញ្ចប់ មនុស្ស ២នាក់ ស្រីទាំង២នាក់ ចំណែកបន្ទប់លេខ០៤- ជនសង្ស័យបានទំលុះដំបូលផ្ទះរត់គេចខ្លួន បន្សល់ទុកថ្នាំញៀនចំនួន២៤កញ្ចប់ថង់តូចនៅក្នុងបន្ទប់។

សមត្ថកិច្ចបន្តទៀតថាក្រោយពីសាកសួរនាំជនសង្ស័យចំនួន៥នាក់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ជនសង្ស័យខាងលើធ្វើការឃាត់ខ្លួនរួមវត្ថុតាងខាងលើបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here