សត្វអណ្តើក នៅតែជាសត្វដែលត្រូវបានគំរាមកំហែង

0
7

ភ្នំពេញ៖ ក្នុងការវាយឆ្មក់នាពេលថ្មីៗនេះ ក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់បានជួយសង្គ្រោះសត្វអណ្តើករស់ជាង ៧០ក្បាល! ទាំងនេះរួមបញ្ចូលទាំងប្រភេទសត្វដែលត្រូវបានគំរាមកំហែង អណ្តើកសោមឈ្មោលចំនួន ៦៩ ក្បាល អណ្តើកបិទមុខស្នូកខ្មៅ១ក្បាល​ និងអណ្តើកក្អែកខ្មៅចំនួន១ក្បាល។

យោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានឲ្យដឹងថា​ សំណាងល្អអណ្តើកទាំងអស់មិនមានគ្រោះថ្នាក់អ្វីទេ ហើយត្រូវបានដោះលែងឱ្យទៅរស់នៅក្នុងជម្រកសមរម្យវិញនៅថ្ងៃបន្ទាប់! អណ្តើកនៅកម្ពុជាត្រូវបានការពារដោយច្បាប់ មានន័យថាវាជាការខុសច្បាប់ក្នុងការបរបាញ់ ការយកធ្វើជាកម្មសិទ្ធ និងការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here