ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកណ្ដាលបន្តរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន៣ ទៀតក្នុងចំណោម៥ ស្ថានីយ/ដេប៉ូ មិនមានភាពអនុលោមតាមច្បាប់ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ដែលមានចែងផងដែរ។