ឃាត់ខ្លួន​ជន​ស​ង្ស័​យម្នាក់​ ពាក់ព័ន្ធនិងករណីជួញដូរ និងរក្សាទុកគ្រឿងញៀន

0
12

ខេត្ត​ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹង​តា​ព្រហ្ម​ បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៣​និង​០០​នាទី​ នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​។​

​ដោយ​មានការ​ដឹកនាំ​បញ្ជា​ ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹង​តា​ព្រហ្ម​ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​។​

​ជនសង្ស័យ​ឈ្មោះ​ យូ​ រី​ (​ហៅ​ ដូច​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​បឹង​តា​ស្រី​ ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​។​

​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖​ -​ម្សៅ​ក្រាម​ ព៌​ណ​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ ០៦​ កញ្ចប់​តូច​,​                          -​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​នគរបាល​ជំនាញ​បញ្ជូន​មក​                                  អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here