មន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ដកហូតទំនិញខូចគុណភាព ចំនួន១១៧.៥៩ គីឡូក្រាម 

0
8

បន្ទាយមានជ័យ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការពារសុខភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងដកហូត ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១១៧.៥៩ គីឡូក្រាម នៅចំណុច ភូមិសាលាខ្មែរ រហូតដល់ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទំនិញមិនប្រក្រតីទាំងនោះរួមមាន ភេសជ្ជ:កំប៉ុងចម្រុះ នំចម្រុះ និងគ្រឿងឧបភោគបរិភោគកំប៉ុង/កញ្ចប់ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here