បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ដែលរក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្តសៀមរាប​​​

0
8

​សៀមរាប​៖​ យោងតាមអគ្គស្នងការនគបាលជាតិ បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០២១​ ជនសង្ស័យ​ ៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​ ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដើម្បី​អនុវត្ត​នីតិវិធី​។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២៣:០០​នាទី​ យោង​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី​ តេ​ង​ ច័ន្ទ​ណាត​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ អមរា​ ស្នងការ​រង​ទទួល​ដឹកនាំ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​បញ្ជា​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ពួក​ បាន​ចុះ​បង្ក្រាប​ រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំនុច​លំនៅ​ដ្ឋា​ន​និង​លើ​ដងផ្លូវ​ស្ថិត​នៅ​ភូមិ​គោក​ស្រុក​ និង​ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​។​

ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន​៖​
១-​ឈ្មោះ​ ទិ​ត្យ​ សំណាង​ ហៅ​ជ្រូក​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២០០៤​ ជនជាតិ​ខ្មែរ​ មុខរបរ​ គ្មាន​ មាន​ទីលំនៅ​ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​។​(​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​)​ (​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)
២-​ឈ្មោះ​ ទ​ន​ មក​រា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ១៩៩៨​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ឡាន​ មាន​ទីលំនៅ​ភូមិ​ដូន​ទ្រ​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​។​(​ចាត់ចែង​ និង​ប្រើប្រាស់​)​ (​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)
៣-​ឈ្មោះ​ សុខ​ បញ្ញា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២០០៤​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​ភូមិ​ដូន​ទ្រ​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​។​(​ចាត់ចែង​ និង​ប្រើប្រាស់​)​ (​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេះ​ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​ ៖​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៤​កញ្ចប់​ ស្មើនឹង​ទម្ងន់​ ០.៦៨​ក្រាម​(​ទម្ងន់​សុទ្ធ​)​ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ ត្រូវ​បាន​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត​រួច​ហើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here