សមត្ថកិច្ចឃាត់​ជនសង្ស័យ​៦​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​

0
8

កំពង់ចាម​៖​ យោងតាមអគ្គស្នងការនគបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ​៦​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ ប្រឆាំង​គ្រឿងញៀន​ ខេត្តកំពង់ចាម​ ដោយ​បានការ​ឯកភាព​ពី​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២១​។​

​តាម​របាយការណ៍​របស់​នគរបាល​ជំនាញ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ជនសង្ស័យ​ ដែល​ប​ង្គ្រា​ប​បាន​កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ នៅ​ស្រុក​កោះសូទិន​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ រួម​ជាមួយ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន​,​ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​តាន​ង់​ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មហា​ខ្ញូ​ង​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ជីវ​ សេង​រស់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ ករណី​ ជួញដូរ​ និង​ប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​ ០១​ករណី​ (​ដោយ​ប្រើ​វិធាន​ញុះញង់​)​ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន​ចំនួន​ ០៦​នាក់​។​

​ជនសង្ស័យ​ ១.​ឈ្មោះ​ កី​ង​ ជៀក​ឡេ​ង​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ រោងចក្រ​ មាន​ទីលំនៅ​              ភូមិ​មហា​ខ្ញូ​ង​ ឃុំ​មហា​ខ្ញូ​ង​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ជា​មុខសញ្ញា​មាន​ថ្នាំ​ញៀន​ចំនួន​ (​០៤​កញ្ចប់​)​។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​មាន​បក្ខពួក​ម្នាក់​ទៀត​ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​

២.​ឈ្មោះ​ ហាប​ វិ​ផា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ ជាង​ជួសជុល​រថយន្ដ​ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ​លើ​ ឃុំ​មហា​ខ្ញូ​ង​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​
​ក្រោយមក​ ក៏​មានមុខ​សញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ទូរស័ព្ទ​មក​ទិញ​ពី​ឈ្មោះ​ ហាប​ វិ​ផា​ ពេល​នោះ​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០២​នាក់​ទៀត​ ៖​

៣.​ឈ្មោះ​ សូ​ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ង់​កើត​ ឃុំ​ព្រែក​តាន​ង់​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​

៤.​ឈ្មោះ​ ឡោ​ សុ​ភ័ក្ដ្រ​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​យាន​ង់​ទី​៤​ ឃុំ​ព្រែក​តាន​ង់​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​
​ក្រោយមក​សមត្ថកិច្ច​បានឃើញ​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ ពេល​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០១​នាក់​ទៀត​÷

៥.​ឈ្មោះ​ រ៉​ ហ្វា​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​ មុខរបរ​ នេសាទ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ង់​ទី​១១​ ឃុំ​ព្រែក​តាន​ង់​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ *​ជា​មុខសញ្ញា​មាន​ថ្នាំ​ញៀន​ចំនួន​ (​០១​កញ្ចប់​)​។​
​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​បាន​មក​ពី​បង​របស់​ខ្លួន​ ពេល​នោះ​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​÷

៦.​ឈ្មោះ​ ម៉ូ​ សា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ នេសាទ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ង់​ទី​១១​ ឃុំ​ព្រែក​តាន​ង់​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​
​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​ បាន​ធ្វើតេស្ត​សំណាក​កូ​វី​ដ​-១៩​ ជា​លទ្ធផល​ អវិជ្ជមាន​ទាំង​ ០៦​នាក់​។​
​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ (០៥​កញ្ចប់​)​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០៦​គ្រឿង​។​

​លះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២១​ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​កោះ​រកា​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកំពង់ចាម​ បាន​ចំនួន​ ០១​នាក់​ទៀត​ ឈ្មោះ​ ឃាង​ ឆេ​ង​ ហៅ​ ជី​ង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ ជាង​អ៊ុតសក់​ មាន​ទីលំនៅ​ភូមិ​ព្រែក​រំដេង​(​គ​)​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រា​ធានី​ភ្នំពេញ​ ជា​មុខសញ្ញា​មាន​ថ្នាំ​ញៀន​ចំនួន​ ០២​កញ្ចប់​។​
​ជនសង្ស័យ​ខាងលើ​ បាន​ធ្វើតេស្ត​សំណាក​កូ​វី​ដ​-១៩​ ជា​លទ្ធផល​ អវិជ្ជមាន​។​

​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ (០២​កញ្ចប់​)​ និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here