សូមមានការប្រុងប្រយ័ត្នជាមួយនឹង ភាពចន្លោះប្រហោងដែលមាននៅក្នុងកម្មវិធី Nitro Pro PDF

0
7

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា Nitro Pro PDF គឺជាកម្មវិធីដែលអ្នកប្រើប្រាស់ មួយចំនួននិយមប្រើដើម្បីបង្កើតឯកសារប្រភេទ PDF ឬដើម្បីធ្វើការកែតម្រូវឯកសារប្រភេទ PDF។

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Cisco Talos បានរកឃើញភាពចន្លោះប្រហោង មួយចំនួននៅក្នុងកម្មវិធី Nitro Pro PDF ដែលអាចឱ្យជនខិលខូចបើកដំណើរការកូដតាមរយៈ JavaScript និងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់បាន។

ជាមួយនឹងភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21796 កម្មវិធីមេរោគអាចជ្រៀតចូលទៅក្នុង កុំព្យូទ័ររបស់អ្នកប្រើប្រាស់បាននៅពេលដែលពួកគេបានបើកឯកសារដែលមានភ្ជាប់មកជាមួយនឹងកម្មវិធីមេរោគ។

សម្រាប់ភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21797 ជនខិលខូចអាចបញ្ចូលមេរោគទៅក្នុងតំបន់ ផ្សេងៗនៅក្នុងកន្លែងផ្ទុកទិន្នន័យ ហើយកម្មវិធីមេរោគនឹងចាប់ផ្ដើមដំណើរការដើម្បីទាញយកទិន្នន័យរបស់ អ្នកប្រើប្រាស់នៅពេលដែលពួកគេបានបិទឯកសារ។

បច្ចុប្បន្នក្រុមហ៊ុនពុំទាន់បានធ្វើការកែសម្រួលភាពចន្លោះប្រហោងទាំងពីរនេះទេ។ ដូច្នេះដើម្បីការពារសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរតែបិទការប្រើកម្មវិធី JavaScript នៅក្នុងកម្មវិធី Nitro PDF Reader ជាបណ្ដោះអាសន្នសិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here