ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម៉ោង១៦ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យ ១១នាក់ (ស្រី២នាក់) ករណីរក្សាទុក និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចម្តុំបឹងឈូក ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យចំនួន១១នាក់មានឈ្មោះ៖ ១-ឈ្មោះ សឹង លីកា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបញ្ចុក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ២-ឈ្មោះ ទិត្យ តោហ៊ា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំខេក ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ៣-ឈ្មោះ ផាន ភាព ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៤-ឈ្មោះ រ៉ា បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៥-ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៦-ឈ្មោះ ខៀវ វ៉ាន់ឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។ ៧-ឈ្មោះ ឡាញ់ តុលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៨-ឈ្មោះ អុល ប៉ុម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។ ៩-ឈ្មោះ ញ៉ែម វិច្ឆ័យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតុកង់បី ស្នាក់នៅ ភូមិចុង ថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ១០-ឈ្មោះ ជុំ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ១១-ឈ្មោះ ញឹម ស្រីទូច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
វត្ថុតាងដកហូតរួមមាន៖ ក្រាមសថ្លាចំនួន៦កញ្ចប់ កូនថង់តូច, ម៉ូតូកង់បីឥណ្ឌាចំនួន២គ្រឿងនិងម៉ូតូចំនួន២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕