បង្ក្រាបករណីរក្សាទុកចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកមោងឬស្សី

0
12

ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោងនៃអធិការដ្ឋានគរបាលស្រុកមោងឫស្សី បានធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ៣នាក់។

ការបង្ក្រាបនេះបានធ្វើឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចក្រុមទី១ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័៣នាក់៖ ១.ឈ្មោះ វុន ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ២.ឈ្មោះ ផល ហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងប្ញស្សី និង៣.ឈ្មោះ រូ សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៣ថង់ទម្ងន់ ០,៤៩ក្រាម, ទូរស័ព្ទដៃចំនួន១គ្រឿង, បំពង់កែច្នៃសម្រាប់ជក់ថ្នាំញៀន១, លុយចំនួន ២៨,១០០៛ (ពីរម៉ឺនប្រាំបីពាន់មួយរយរៀល) ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here