ឃាត់ខ្លួនជនងសង្ស័យម្នាក់ ដកហូតគ្រឿងញៀនទម្ងន់១៩៨ក្រាម នៅព្រះសីហនុ

0
9

ព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី កម្លាំងនគរបាលជំនាញប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ស្ថិតក្នុង ភូមិ០៣ សង្កាត់ លេខ ០៣ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ ១ ក្រុង-ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន២កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម, ទូរសព្ទ័ ដៃ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here