កាកបាទក្រហមកម្ពុជា​ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ដល់​លោក ស៊ូ​ សាវ៉ាង​ តារាកំប្លែងជើងចាស់​ ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់

0
9

ភ្នំពេញ: នៅថ្ងៃទី ២០ខែតុលាឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់លោក ស៊ូសាវ៉ាង​ (ហៅតា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់ដែលកំពុងជួបការលំបាកនិងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់។

ក្នុងឱកាសនោះ លោកស្រីម៉ែននារីសោភ័គអគ្គលេខាធិការរងទីកាកបាទក្រហមកម្ពុជាបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាពរបស់លោកស៊ូសាវ៉ាង និងលេីកទឹកចិត្តឱ្យមានស្មារតីរឹងប៉ឹងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យនិងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ។

លោកស្រីប៉េងផាន​ ​ភរិយាលោកតាស៊ូសាវ៉ាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលកន្លងមក។

សូមបញ្ជាក់ថាលោកតាហ្វុយហ្សូធ្លាប់បានបណ្តុះបណ្តាលកុមារកំព្រាកុមារអនាថាឥតទីពឹងជាច្រេីននាក់ឱ្យមានចំណេះដឹងនិងមានជំនាញផ្នែកសិល្បៈអាចសម្តែងរកប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិតបានតាមរយៈសមាគមចលនាវប្បធម៌ជាតិដេីម្បីកុមារកំព្រាកុមារក្រីក្រ​ (.....) ទន្ទឹមនឹងនេះមានកុមារជាច្រេីននាក់បានធ្វេីសមាហរណកម្មនិងបានអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពអាចបម្រេីការងារនានាក្នុងសង្គមបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here