ទិន្នន័យ របស់អ្នកប្រើប្រាស់ទូរសព្ទវៃឆ្លាតមួយចំនួន អាចត្រូវបានទាញយកតាមរយៈកម្មវិធី ‘stalkerware’

0
6

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា ទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ខ្លះ អាចត្រូវបានទាញយក តាមរយៈការលួចបញ្ចូល កម្មវិធីសម្រាប់តាមដាន ឬជនខិលខូចអាចលួចចូល ទៅក្នុងទូរសព្ទអ្នកប្រើប្រាស់ តាមរយៈភាពចន្លោះប្រហោងមួយចំនួន ដែលមាននៅក្នុងកម្មវិធីទាំងនោះ។

ទិន្នន័យដែលពួកគេអាចលួច ទាញយកនោះមានដូចជា បញ្ជីលេខទូរសព្ទក្នុងការហៅចេញ សារ រូបភាព ទិន្នន័យក្នុងការប្រើប្រាស់គេហទំព័រ និងទីតាំងរបស់អ្នកប្រើប្រាស់ជាដើម។

បើតាមការរកឃើញរបស់ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា កម្មវិធីភាគច្រើនដែលបានបង្កើតឡើង សម្រាប់តាមដានកុមារ អាចចាត់ទុកថាជាកម្មវិធី ‘stalkerware’ ដោយសារតែកម្មវិធីទាំងនេះ អាចតាមដានអ្នកប្រើប្រាស់ដោយពុំដឹងខ្លួន។ កម្មវិធីនេះអាចឱ្យអ្នកគ្រប់គ្រង ដឹងអំពីទីតាំងអ្នកប្រើប្រាស់ និងអាចតាមដានការ ទំនាក់ទំនងផ្សេងៗនៅក្នុងទូរសព្ទ។

ក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភ ជាមួយនឹងកម្មវិធីតាមដាន ដោយសារតែក្រុមហ៊ុន បង្កើតកម្មវិធីទាំងនេះ ភាគច្រើនមិនមានការប្រុងប្រយ័ត្ន ក្នុងការការពារទិន្នន័យ របស់អ្នកប្រើប្រាស់។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៨ កម្មវិធី Family Orbit បានធ្វើឱ្យបែកធ្លាយរូបភាព របស់កុមារចំនួនប្រមាណ ២៨១ Gigabytes ដោយសារតែការធ្វេសប្រហែស ក្នុងការគ្រប់គ្រងប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage servers)។

ដូច្នេះដើម្បីចៀសវាងពីការ បញ្ចូលកម្មវិធីតាមដានណាមួយ ទៅក្នុងទូរសព្ទ លោកអ្នកគួរតែកុំឱ្យ ជនណាម្នាក់ប្រើទូរសព្ទ និងប្រើលេខសម្ងាត់ ឬប្រព័ន្ធសុវត្ថិភាពមុននឹងអាច ចូលទៅប្រើទូរសព្ទបាន។ ប្រសិនបើលោកអ្នកមានការសង្ស័យថា ទូរសព្ទរបស់លោកអ្នក កំពុងត្រូវបានតាមដាននោះ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរ ការកំណត់ទូរសព្ទទៅលំនាំដើម របស់រោងចក្រ (factory reset) ព្រោះកម្មវិធីទាំងអស់នេះ នឹងមិនបង្ហាញនៅលើស្គ្រីនទូរសព្ទនោះទេ ដើម្បីចៀសវាងពីការរកឃើញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here