បញ្ជូនជនសង្ស័យម្នាក់ ជាមួយនិងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់

0
7

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន បញ្ជូនខ្លួនជនសង្ស័យម្នាក់ ជាមួយនិងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វង់ សៃឌឿន ភេទប្រុស អាយុ ៣៤ឆ្នាំ (ហៅរ៉ា) មុខរបរជាជាងកាត់សក់ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ការឃាត់ជននេះ នៅវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកកើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យនៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្នងការរងទទួលផែនការងារប្រឆាំងញរឿងញៀន បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឆែកឆេររកឃើញវត្ថុតាងសង្ស័យជាសារធាតុញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់តូច និងថ្នាំគ្រប់គ្រាប់ពណ៌ផ្កាឈូករាងស្កូបូរី ចំនួន២៥គ្រាប់ និងរូបត្រាម្កុដចំនួន៣គ្រាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here