ចាប់ខ្លូនបុរសម្នាក់ ជាមួយថ្នាំញៀនជាង១គីឡូ នៅស្រុកគាស់ក្រឡ

0
7

ខេត្តបាត់ដំបង៖ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យម្នាកស្ថិតនៅចំនុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ សុវី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ។

វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១ថង់ធំ ទម្ងន់១០៣៦,៧៣ក្រាម, ទូរស័ព្ទចំនួន១គ្រឿង (ចាស់), រថយន្តចំនួន១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 2Q-9842 ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here