បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសគ្រឿងញៀនជាង២៥គីឡូក្រាម

0
8

ភ្នំពេញ៖ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប សម្របសម្រួលដោយ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ និងព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ទី៣នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ៣នាក់រួមមាន៖ ១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន) , ២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ, ៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)

ចាប់យកវត្ថុតាង : សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម, ១/មេតំហ្វេតាមីន(ICE)  ២៥កញ្ចប់ធំ-,២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម , ២/មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម , ៣/ជញ្ជីថ្លឹង ១គ្រឿង

ចាប់យកទ្រព្យសម្បត្តិរួមមាន៖ រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ស្លាក់លេខ ភ្នំពេញ 2AX-7997, ទូរស័ព្ទដៃ ចំនួន ៦គ្រឿង, លុយខ្មែរ ៧,៩៥៥,០០០រៀល, លុយថៃ ៤៦,៣៥០បាត, លុយអាមេរិក ២៥,៨៨៥ដុល្លារ, គ្រឿងអលង្ការ(កងដៃ១,ស្នៀតសក់១,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ), បង្កកផ្ទះ ២កន្លែង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

May be a closeup of 1 person

 

LEAVE A REPLY

Please enter your comment!
Please enter your name here