កម្ពុជាបានលុយជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល៩ខែ

0
10

ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរយៈពេល៩ខែ ឆ្នាំ២០២១នេះ ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ចំណូលសរុបប្រចាំនឭមាស (៩ខែ) ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៣៨០,៤៥៦,៧៩៣.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូ ចំនួន៣៧៩,៣៨៧,៩០៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,០៦៨,៨៨៥.៨៤ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញ៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន២២៧,៥៦៧តោន កើនឡើងចំនួន១៧,៤៦៩តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤,៧០៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ ថ្លៃ១,៦៦៧ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៧៦ដុល្លារ ក្នុងមួយតោន ស្មើនឹង២៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹម៩ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២%។

គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជា បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here