តោះ! នាំគ្នាទៅមើលអ្នកភូមិ ដាល់អំបុកនៅបន្ទាយស្រីម្តង កុំឱ្យស្ត្រេសពេក!

0
16

ធ្មេចបើកៗ ស្រូវនៅក្នុងបរិមណ្ឌល ទុំល្មមដល់ពេលច្រូតបាត់។ បងប្អូនសហគមន៍ភូមិព្រះដាក់ បានសុំរៀបចំ «ពិធីដាល់អំបុក» គ្រាន់បានបង្អួតបង្ហាញពី បវេណីចាស់បុរាណនៃ របៀបធ្វើអំបុកផង និងបានលក់អំបុកយកប្រាក់ចំណូលខ្លះ ដើម្បីជួយដល់សហគមន៍ ដែលរងផលប៉ះពាល់ពីកូវីដផង។

ជួបគ្នានៅបរិមណ្ឌលបន្ទាយស្រី ថ្ងៃចុងសប្តាហ៍នេះ តែកុំភ្លេចវិធានសុវត្ថិភាព សុខាភិបាលទាំងអស់គ្នាផង! (សហគមន៍រៀបចំឡើងរយៈពេល ៣ថ្ងៃ៖ សុក្រ សៅរ៍ និងអាទិត្យ ក្នុងសប្តាហ៍នេះ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here