ច្បាស់ហើយ! ក្រសួងអប់រំកំណត់យកថ្ងៃទី២៧ ខែធ្នូ ជាថ្ងៃប្រឡងបាក់ឌុប

0
10

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា បានឲ្យដឹងថា ក្រសួងបាន សម្រេចកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុប។

លោកថា ការកំណត់យកថ្ងៃទី២៧ ខែធ្នូនេះ គឺបានរំកិល ពេល២១ថ្ងៃ ពីកាលបរិច្ឆេទចាស់ដែល កំណត់យកថ្ងៃទី៦ ធ្នូ។

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថានឹងមិនលុប ការប្រឡងបាក់ឌុបក្នុងឆ្នាំនេះដូចឆ្នាំ២០២០ នោះទេ ដោយជំរុញដល់សិស្សដែលរៀនទី១២ ប្រឹងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អក្នុងការ ប្រឡង៕

LEAVE A REPLY

Please enter your comment!
Please enter your name here