ក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក Google ចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជាមួយកម្ពុជា

0
11

ភ្នំពេញ៖ ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក នៅថ្ងៃនេះ បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាមួយកម្ពុជា ដែរ ដោយបានប្ដូររូបភាពលើ Homepage របស់ខ្លួនដែលភ្ជាប់ជាមួយ ទង់ជាតិប្រទេសកម្ពុជា។

ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃរំលឹកប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ក៏ដូចជារំលឹកឲ្យឃើញពី ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាង ក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here