ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះបណ្តែតទឹក២១ខ្នងខូចខាត និងមនុស្សម្នាក់ស្លាប់

0
9

ភ្នំពេញ៖ ភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់កន្ត្រាក់កាលពីល្ងាចម្សិលមិញ បណ្តាលឲ្យកុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកឯផ្ទះចំនួន៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង១៥ខ្នងផ្សេងទៀត របើកដំបូល ស្ថិតនៅត្រង់ចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំព​​​​​ង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ហុន ណាវី អាយុ៥ ឆ្នាំ រស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីគ្រោះធម្មជាតិ មានភ្លៀងនិងខ្យល់កន្រ្តាក់ បានបោកបក់មកប៉ះចំភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ប្រមាណជាង២០ខ្នង បានរងការខូចខាត ប៉ើងរបើកដំបូល ក្នុងចំណោមនោះ៦ខ្នង ត្រូវបានឥទ្ធិពលខ្យល់កន្រ្តាក់បោក ផ្ទះពន្លិចចូលទៅក្នុងទឹក ។

គូរំលឹកថា ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺជាភូមិសាស្រ្តមួយ ដែលស្ថិតនៅតំបន់ដាច់ ស្រយាលជាតំបន់លិចទឹក ដែលប្រជាពលរដ្ឋភាគច្រើនពួកគាត់បានរស់នៅតាមផ្ទះបណ្តែតនៅលើផ្ទៃទឹក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here